លោក ដូណាល់ ត្រាំ ទៅសួរសុខទុក្ខកងទ័ពសហរដ្ឋអាមេ៉រិកនៅអាហ្វហ្គានីស្ថាន និងអះអាងថា ក្រុមតាលីបង់ចង់បានបទឈប់បាញ់មួយ

អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីសួរសុខទុក្ខកងទ័ពអាមេ៉រិក នាឱកាសពិធីបណ្យ Thanksgiving ។

ថ្លែងនៅក្នុងកំឡុងបំពេញទស្សនកិច្ចនៅឯមូលដ្ឋានទ័ពអាកាស Bagram លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា ក្រុមសកម្មប្រយុទ្ធតាលីបង់ចង់បានកិច្ចព្រមព្រៀងមួយ ហើយសហរដ្ឋអាមេ៉រិកនៅតែមានបំណងកាត់បន្ថយចំនួនកងទ័ព ជាមួយក្ដីរំពឹងថា អាចនឹងសម្រេចបានបទឈប់បាញ់មួយ ។

បច្ចុប្បន្នកងទ័ពអាមេ៉រិក១ម៉ឺន៣ពាន់នាក់កំពុងឈរជើងនៅអាហ្វហ្គានីស្ថាន អស់រយៈពេលជាង១៨ឆ្នាំមកហើយ បន្ទាប់ពីសហរដ្ឋអាមេ៉រិកធ្វើអន្តរាគមន៍យោធាផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ បន្ទាប់ពីការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner