ប្រទេសចិន បង្ហាញក្តីព្រួយបារម្ភ ព្រឹត្តិការណ៍អូឡាំពិករដូវរងា ឆ្នាំ២០២២ ក្រោយរកឃើញអ្នកឆ្លងជម្ងឺកូវីដ-១៩ ជាបន្តបន្ទាប់
អត្ថបទដោយ៖
ចាន់ វិចិត្រ
ព្រឹត្តិការណ៍អូឡាំពិករដូវរងា នាទីក្រុងប៉េកាំង បានធ្វើអោយម្ចាស់ផ្ទះចិនបានរកឃើញករណីឆ្លងកូវីដ-១៩ បន្ថែមទៀតជាមួយអ្នកដែលត្រូវចូលរួមព្រឹត្តិការណ៍កីឡានេះ ដែលនាំអោយមានការព្រួយបារម្ភកើនឡើងផងដែរ ។
អ្នករៀបចំកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ បានបង្ហាញករណីឆ្លងជម្ងឺកូវីដ-១៩ថ្មីបន្តបន្ទាប់ ដែលពាក់ព័ន្ធអូឡាំពិក ក្រោយពួកគបានធ្វើតេស្ត នៅពេលទៅដល់ព្រលានយន្តហោះ ទីក្រុងប៉េកាំង ។ កំនើននេះ បានធ្វើអ្នករៀបចំ បង្កើនការរឹតបន្តឹងបន្ថែម ជាពិសេសនៅភូមិអូឡាំពិក ។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មានអត្តពលិក មន្ត្រី និងបុគ្គលិកផងដែរ ។ គិតចាប់តាំងពីថ្ងៃទី៣១ ខែមករាមកម្ល៉េះ ៕ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។








