ថ្ងៃទី១៦ ខែកុម្ភៈ នគរបាលចរាចរណ៍ បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុប ៤៧០គ្រឿង

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញអប្សរាព័ត៌មាន (AMG) ឱ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៤៧០គ្រឿង ក្នុងនោះមានម៉ូតូ ៣៦៦គ្រឿង និងរថយន្ត ១០៤គ្រឿង។

គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត សរុបចំនួន ៣០,២៣៨គ្រឿង ក្នុងនោះមានម៉ូតូ ២២,៨៣២គ្រឿង និងរថយន្តគ្រប់ប្រភេទ ៧,៤០៦គ្រឿង។បទល្មើសដែលកត់សម្គាល់សម្រាប់ម៉ូតូ ភាគច្រើនអត់មួក ទូរស័ព្ទ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ លើសចំណុះ ស្រវឹង ខ្សែក្រវ៉ាត់ ទូរស័ព្ទ ស្រវឹង ឆៀក និងអាជីវកម្មជាដើម។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថា សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ០៧លើក ក្នុងនោះស្លាប់ចំនួន ០៥នាក់ របួស ០៧នាក់ (របួសធ្ងន់ ០៣នាក់)។ រយៈពេល៤៧ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៩៥លើក បណ្ដាលឱ្យមនុស្សស្លាប់ ២៨៣នាក់ របួស ៦៧៨នាក់ (របួសធ្ងន់ ៤៤២នាក់) ៕ ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner