អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកា ៤០លានរៀល ជូនគណៈកម្មការផលិតរឿងភាគ “កូនប្រុសក្រោមពន្លឺព្រះចន្ទ ពេញបូណ៌មី”

ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជេីញជួបសំណេះសំណាលជាមួយគណៈកម្មការផលិតរឿងភាគ “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ស្ថិតនៅក្នុងបរិវេណវត្តកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានផ្ដល់ថវិកាឧបត្ថម្ភ ចំនួន ៤០លានរៀលផងដែរ ។

ពិធីនេះបានធ្វើឡើងនៅរសៀល ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ដើម្បីជាការចូលរួមលើកស្ទួយដល់វិស័យសិល្បៈភាពយន្តខ្មែរឱ្យទទួលបានការគាំទ្រ និងល្បីរន្ទឺនៅឆាកជាតិ និងអន្តរជាតិ ជាពិសេសដើម្បីជម្រុញឱ្យការផលិតនូវរឿងភាគដ៏ល្បីល្បាញមួយដែលដកស្រង់ចេញពីប្រវត្តិពិតរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន” ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរ គឺជាអគ្គមគ្គុទេសក៍ឯក និងជាបិតាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ៕ ដោយ លី ពៅ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner