រដ្ឋមន្រ្តីជំរុញឱ្យមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តបាត់ដំបងយកចិត្តទុកដាក់ក្នុងផ្តល់សេវាឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ

បាត់ដំបង៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានក្រើនរំលឹកដល់មន្ត្រី នៅក្នុងសាខាក.ប.ប. និងមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបងទាំងអស់ ឱ្យយកចិត្តទុកដាក់បំពេញការងារជូនប្រ ជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ ការថ្លែងនេះ នៅក្នុងឱកាស លោកអញ្ជើញជាអធិតតីភាពក្នុងពិធីដាក់ឱ្យដំណើរការសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវក្តីសោមនស្ សរីករាយ ចំពោះវត្តមាន អគាររដ្ឋបាលថ្មី នៃទីស្នាក់ការ ក.ប.ប. ខេត្តបាត់ដំបង និងបានថ្លែងអំណរគុណ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃក្រសួង-មន្ទីរពាណិជ្ជកម្ម សាខា ក.ប.ប. ព្រមទាំងអាជ្ញាធរ ពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមសហការយ៉ាងល្អ រហូតបានសម្រេចនូវ សមិទ្ធ ផលជាទីគាប់ប្រសើរនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា អគាររដ្ឋបាលថ្មីរបស់សាខា ក.ប.ប. នេះ គឺជាសមាសភាគរួមផ្សំមួយនៃហេដ្ឋា រចនាសម្ព័ន្ធរូបវន្តរបស់ខេត្ត ដែលបង្ហាញពីការរីក ចម្រើនជាបន្តបន្ទាប់របស់ខេត្ត ស្របពេល ដែលវិស័យ ដទៃទៀតកំពុងបោះជំហាន ទៅរកការអភិវឌ្ឍ ជាលំដាប់។ជាពិសេស វានឹងក្លាយជាតួអង្គសំខាន់ ក្នុងការបង្ខិត សេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ និងកាន់តែងាយ ស្រួលផងដែរ។

ក្រៅពីការអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីសាខា ក.ប.ប.និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងផងដែរ។ ឯកឧត្តមបានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប៕ដោយៈងាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner