ថៃឆ្លងជាង ៤៥ម៉ឺននាក់ហើយ គ្រាន់តែដើមឆ្នាំ២០២២
តាំងពីដើមឆ្នាំ២០២២មក ថៃមានរកឃើញអ្នកកើតកូវីដ១៩ ថ្មីៗ ជាង៤៥ម៉ឺននាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី១៨ កុម្ភៈនេះ។ ក្រសួងសុខាភិបាលថៃបានអះអាងថា មានមនុស្ស៤៥១,០៤២នាក់បានឆ្លងកូវីដ១៩ ក្នុងប្រទេសចាប់តាំងពីថ្ងៃទី១ មករា ២០២២ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបាងកកប៉ុស្តិ៍។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៨ កុម្ភៈនេះ បានរាយកាណ៍ថា មានឆ្លងថ្មី ជាង១ម៉ឺន៨ពាន់នាក់ និងស្លាប់មនុស្ស ចំនួន២៧នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ៕ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ