សម្ភារៈមួយចំនួនដែលត្រូវបានកែច្នៃឡើងវិញ រួមមាន

អត្ថបទដោយ៖
AMS OneMinute

១. សំបកកង់ចាស់ៗ ត្រូវបានបម្លែងទៅជាថាមពលអគ្គីសនី នៅរោងចក្រថាមពល ភាគខាងកើតប្រទេសតួកគី។ វិធីនេះមិនត្រឹមតែជួយផ្គត់ផ្គង់ថាមពលដល់ផ្ទះជាង ៣ម៉ឺនខ្នងនោះទេ វាបានជួយកាត់បន្ថយកាកសំណល់សំបកកង់ចាស់ៗរាប់ពាន់លានទៀតផង។ ចិន កាណាដា និងអាមេរិក បានធ្វើការកែច្នៃសំបកកង់ចាស់ៗនេះ។

២. សំណល់អេឡិកត្រូនិកចំនួន ១៧%ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ ហើយបំណែកនីមួយៗក្នុងសំណល់ទាំងនោះត្រូវបានកែច្នៃឡើងវិញផ្សេងៗគ្នា។ ក្រុមហ៊ុន Sims Lifecycle Services ក្នុងរដ្ឋ Tennessee បានកែច្នៃគ្រឿងអេឡិចត្រូនិចចាស់ៗរហូតដល់ជាង ២ពាន់តោនជារៀងរាល់ខែ។

៣. សាប៊ូ និងសម្ភារៈអនាម័យដែលនៅសេសសល់ពីការប្រើប្រាស់ប្រចាំថ្ងៃក្នុងសណ្ឋាគារ ត្រូវបានកែច្នៃឡើងវិញ ដោយសហគ្រាស Clean the World។ សាប៊ូទាំងនោះត្រូវបានរំលាយ កិន និងតម្រៀបជាដុំសាប៊ូថ្មី រួចបរិច្ចាគទៅប្រជាជនដែលត្រូវការក្នុងពិភពលោក។ ចាប់តាំងពីឆ្នាំ ២០០៩មក សហគ្រាសនេះបានបរិច្ចាគសាប៊ូជាង ៥០លានដុំ។

🎥 Tech Insider

ads banner