សហគមន៍ គឺជាដៃគូរដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាប្លាស្ទិក នៅតាមតំបន់ឆ្នេរសមុទ្រ

ខេត្តព្រះសីហនុ ៖ ក្នុងពិធីសម្ពោធកម្មវិធីដំណោះស្រាយសហគមន៍ដើម្បីឆ្នេរសមុទ្រគ្មានប្លាស្ទិក ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជានាយកគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា មានប្រសាសន៍ថា ការផ្សព្វផ្សាយ និងលើកទឹកចិត្តតាមសហគមន៍ឱ្យពួកគាត់ផលិតសម្ភារជំនួសការប្រើប្រាស់ប្លាស្ទិក និងកែច្នៃប្លាស្ទិកប្រើប្រាស់ឡើងវិញ ជាផ្នែកមួយដ៏សំខាន់ នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ពិធីសម្ពោធនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិផងដែរ ។

ឯកឧត្តម គិត ច័ន្ទគ្រឹស្នា បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល និងក្រសួងបរិស្ថានបានរៀបចំក្របខ័ណ្ឌគោលនយោបាយ យុទ្ធសាស្រ្ត ព្រមទាំងច្បាប់ និងគតិយុទ្ធនានា ដេីម្បីគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន ប៉ុន្តែដៃគូរអនុវត្តន៍ និងប្រជាពលរដ្ឋយើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីកុំឱ្យបញ្ហាប្លាស្ទិកនេះបន្សល់ទុកដល់អ្នកជំនាន់ក្រោយៗ។

តាមរយៈគម្រោងផ្តួចផ្តើមនេះក្រុមហ៊ុន TonToTon ដែលជាក្រុមហ៊ុនលក់ឥណទានប្លាស្ទិក ដោយសហការជាមួយបងប្អូននៅសហគមន៍ក្នុងខេត្តព្រះសីហនុ ក្នុងការប្រមូលប្លាស្ទិកតាមតំបន់ឆ្នេរ ដើម្បីយកទៅដុតនៅក្រុមហ៊ុន Chip Mong Insee Cement ក្នុងខេត្តកំពត។ តាមរយៈកម្មវិធីយើងរំពឹងថាអាចប្រមូលប្លាស្ទិកបានជាង 3000តោន ក្នុងដំណាច់ឆ្នាំនេះ ៕
ប្រភព៖ ក្រសួងបរិសស្ថាន
ដោយ៖ អួន ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner