នាយឧត្តមសេនីយ៍ ម៉ឹង សំផន នាំយកអំណោយសម្ដេចតេជោហ៊ុន សែន ផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចន្ទ្រា ដើម្បីត្រៀមជួយពលរដ្ឋដែលងាយរងគ្រោះ

ស្វាយរៀង ៖ ឯកឧត្តម ម៉ឹង សំផន ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា បាននាំយកសម្ភារៈ ថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា សម្រាប់ត្រៀមបង្ការក្នុងវិបត្តិកូវីដ-១៩ និងដោះស្រាយជូនដល់ពលរដ្ឋដែលងាយរងគ្រោះ ដែលពិធីនេះប្រារព្ធធ្វើនៅសាលាស្រុកចន្រ្ទា ។

*អំណោយដែលបានឧបត្ថម្ភដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុករួមមាន៖ អង្ករ ១០ តោន ត្រីខ ១០០យួរ មី ១០០កេស ទឹកស៊ីអ៊ីវ ១០០យួរ កៅស៊ូតង់ ១០ ធុងទឹក ១០ ប្រេងសាំង ១,០០០ លីត្រ ថវិកា ១០លានរៀល ។

*ឧបត្ថម្ភដល់ ក្រុមប្រឹក្សា គណ:អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ ចំនួន ២២៣ នាក់ ក្នុងម្នាក់ទទួលបាន សារុង១ ក្រម៉ា១ កាបូបយួរ ១ ថវិកា ១០ម៉ឺនរៀល ។

*ប្រជាពលរដ្ឋងាយរងគ្រោះ ១០០គ្រួសារ ក្នុង១ គ្រួសារទទួលបាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ សារុង ក្រម៉ា និងថវិកា មួយចំនួន ៕

ក្នុងឱកាសនោះ ឯកឧត្តម ម៉ឹង សំផន បាននាំសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ៕ ដោយ ៖ នុត នាង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner