សិក្ខាកាមចំនួន ៣៩នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលនៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ ជុំទី៣ ក្នុងមូលដ្ឋានខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ដោយមានកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តបាត់ដំបង សាលាជាតិ រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក នៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំជុំទី៣ ក្នុងមូលដ្ឋានខេត្តបាត់ដំបង ។

ក្រោយការបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ រួចមក នៅរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក នៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំជុំទី៣ ត្រូវបានបិទបញ្ចប់ និងផ្តល់វិញ្ញាបនបត្រដល់សិក្ខាកាមទាំង ៣៩នាក់ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។

ការរៀបចំវគ្គនេះ គឺក្នុងគោលបំណងលើកកម្ពស់សមត្ថភាពភាពជាអ្នកដឹកនាំដល់គ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីបណ្តុះបណ្តាលបន្តទៅដល់ឃុំ សង្កាត់ ក្នុងស្រុក-ក្រុងរបស់ខ្លួន ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងផ្តាំផ្ញើ ពេលត្រឡប់ទៅមូលដ្ឋានវិញ សិក្ខាកាមយើង ត្រូស្វែងយល់បន្ថែមទៀតតាមរយៈ ការឆ្លើយតបទៅនឹងទម្រង់ វាយតម្លៃក្រោយពេលបញ្ចប់ការបណ្តុះបណ្តាលនេះ ហើយសិក្ខាកាមទាំងអស់ថែមទាំងទទួលបានការរីកចម្រើន នូវ ចំណេះដឹងល្អ ដើម្បីយកទៅបណ្តុះបណ្តាល នៅក្នុងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត ៕ ដោយ ៖ អ៊ុក សំអាន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner