មន្ត្រីយោធាម្នាក់ ឈរជើងនៅខេត្តព្រះវិហារ ជួបគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឲ្យស្លាប់ និងប្រពន្ធរងរបួស នៅខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តសៀមរាប៖ អាជ្ញាធរ ស្រុកបន្ទាយស្រី បានរាយការណ៍ ថាមន្ត្រីយោធាម្នាក់ឈរជើងនៅខេត្តព្រះវិហារ បានជួបគ្រោះថ្នាក់ចរាចណ៍ នៅខេត្តសៀមរាប បណ្ដាលឲ្យស្លាប់ ចំណែកប្រពន្ធបានរងរបួស។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីថ្ងៃទី២៦ខែវិច្ឆិកា នេះបង្កឡើងដោយខ្លួនឯង ត្រង់ចំណុចផ្លូវហាយវ៉េភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្នុងទិសដៅ បើកបរពីទិសខាងត្បូង ទៅជើង។

ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ស្លាកលេខបាត់ដំបង១F៣៦៤១ អ្នកបើកបរឈ្មោះ បូ សារុំ ភេទប្រុសអាយុ៤៧ឆ្នាំ ជាមន្ត្រីយោធា អង្គភាពកងពលធំអន្តរាគមន៍លេខ៣ឈរជើងនៅខេត្តព្រះវិហារ។ ទីលំនៅបច្ចុប្បន្ននៅភូមិថ្នល់ទទឺង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ(ស្លាប់)។

អ្នកជិះពីក្រោយឈ្មោះ មួន វ៉ុន ភេទស្រីអាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅជាមួយគ្នារងរបួសស្រាល។
បច្ចុប្បន្នសពប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យនៅអន្លង់វែង។ ចំណែកម៉ូតូនគរបាលយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner