ទៅឈ្លោះជាមួយបងស្រី ពេលបងថ្លៃចូលឃាត់ ស្រាប់តែទាញកាំបិតកាប់បងថ្លៃឲ្យរបួសក្បាល ត្រូវនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វេីការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព (យកកាំបិតបុ័ងតោកាប់លើជនរងគ្រោះត្រូវជាបងថ្លៃ ឲ្យរបួសចំក្បាលថ្ងាស់) នៅវេលាម៉ោង១៨ និង៤០នាទី យប់ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះលេខ៥៤ ផ្លូវបេតុង ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាន់ សាលី ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤ ផ្លូវលំ ក្រុមទី២ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវមុខរបរ លក់ដូរ រងរបួសចំក្បាលថ្ងាស់ខាងឆ្វេងរបួសដេរចំនួន ០៧ថ្នេរព្យាបាលនៅពេទ្យ ២៤ម៉ោង។ ចំណែកជនសង្ស័យឈ្មោះ ហ៉ីម សាលីម ភេទប្រុសអាយុ៤១ឆ្នាំមានទីលំនៅផ្ទះលេខ១៤៧ក្រុម១ភូមិ៣សង្កាត់ច្រាំងចំរេះ១ខណ្ឌឬស្សីកែវ ភ្នំពេញ(មានសារធាតុញៀន)គ្មានវិជ្ជមានកូវិដ១៩ទេ។

លោកអធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀងថា ក្នុងពេលជនសង្ស័យបានមកដល់កន្លែងកើតហេតុរករឿងឈ្លោះជាមួយបងស្រី ពេលនោះជនរងគ្រោះត្រូវជាបងថ្លៃបានទៅឃាត់ស្រាប់តែជនសង្ស័យត្រូវជាប្អូនថ្លៃបានយកកាំបិតតាំងតោកាប់ទៅលើបងថ្លៃចំក្បាលថ្ងាស់ខាងមុខដេរចំនួន០៧ថ្នេរ ភ្លាមនោះបានកាន់កាំបិតប័ងតោរត់គេចខ្លួនបាត់ លុះដលវេលាម៉ោង៥ភ្លឺថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២០ សមត្ថកិច្ចយើងបានឃាត់ជនសង្ស័យនៅចំណុចកើតហេតុខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner