ឯកឧត្តម ហ៊ុន ម៉ានី ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងអប់រំ ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩»

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៧ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសហការី ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធ សាស្ត្រវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩» នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងអនុលោមតាមមាត្រា ៩៧ នៃរដ្ឋធម្មនុញ្ញ និងប្រការ ៣៤ ថ្មីនៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលអនុញ្ញាតឱ្យគណៈកម្មការទី៧ បំពេញតួនាទី ភារកិច្ចក្នុងនាមជាសេនាធិការជូនរដ្ឋសភា ដើម្បីតាមដានត្រួត ពិនិត្យសកម្មភាពការងាររបស់ក្រសួងទទួលបន្ទុកដោយផ្អែកលើរដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយ និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធ។

កិច្ចប្រជុំនាថ្ងៃនេះ គឺជាលើកទី៣ នៃជំនួបផ្លូវការរវាងគណៈកម្មការទី៧ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយក្នុងនោះកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈកម្មការទី៧ បានជួបប្រជុំជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើការពិភាក្សាលើប្រធានបទ «ការរៀបចំផែនការយុទ្ធសាស្រ្តវិស័យអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មី»។ បន្ទាប់មកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ គណៈកម្មការ និងក្រសួងបានរៀបចំសិក្ខាសាលារួមគ្នា ក្រោមប្រធានបទ «ការវិវត្តនៃវិស័យអប់រំក្នុងបរិបទឌីជីថល ក្នុងក្របខ័ណ្ឌកម្ពុជា និងសាកល» ហើយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៧ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសហការី ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធ សាស្ត្រវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩»៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner