ជំនួបរវាង U23 ថៃ និង U23 វៀតណាម យប់នេះ នឹងបញ្ជាក់អោយដឹងថាកម្ពុជា ឡើង ឬធ្លាក់
អត្ថបទដោយ៖
ចាន់ វិចិត្រ
ក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំកម្ពុជា ឡើងឬធ្លាក់ នឹងដឹងនាយប់នេះ ជំនួបរវាងក្រុមជម្រើសជាតិ U23 វៀតណាម និង U23 ថៃ នៃពានរង្វាន់ AFF U23 Championship 2022 ។ ឆ្លងកាត់មួយប្រកួតដូចគ្នា ក្រុមវៀតណាម និងថៃ មាន ៣ពិន្ទុស្មើគ្នា ដោយវៀតណាមមានគ្រាប់បាល់ចំណេញ ៧គ្រាប់ រីឯថៃ មានគ្រាប់ចំណេញ ២គ្រាប់ ហើយបើការប្រកួតយប់នេះ ក្រុមទាំង២ស្មើគ្នា ពួកគេនឹងត្រូវដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមជម្រើសជាតិ U23 កម្ពុជា នឹងត្រូវបាត់បង់ឱកាស ។


ប៉ុន្ដែមានលក្ខខណ្ឌ២ ប្រសិនបើវៀតណាម ឈ្នះលើសពី ២គ្រាប់ និងទី២-ថៃ ត្រូវយកឈ្នះវៀតណាម លើសពី ៧គ្រាប់ នោះកម្ពុជាមានឪកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ សូមជម្រាបថា ក្រុមជម្រើសជាតិ U23 វៀតណាម នឹងត្រូវជួប U23 ថៃ នាវេលាម៉ោង ៧យប់នេះ នៅកីឡដ្ឋានព្រីនស៍ ក្នុងជំនួបបញ្ចប់ពូល C ៕ ចាន់ វិចិត្រ




ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។