លោក វ៉្លាឌីមៀ ពូទីន ប្រកាសទទួលស្គាល់តំបន់ផ្តាច់ខ្លួន អ៊ុយក្រែន ជារដ្ឋឯករាជ្យ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉ាឌីមៀ ពូទីន បានចុះ ហត្ថលេខានៅថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីបង្ហាញការទទួល ស្គាល់ តំបន់ផ្តាច់ខ្លួនចំនួន ២ នៅអ៊ុយក្រែន គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីហៅជារួមថា ដុនបាស (Donbass) ជា «រដ្ឋឯករាជ្យ»។

ទូរទស្សន៍រដ្ឋរបស់រុស្ស៊ីបានបង្ហាញឱ្្យយឃើញលោក ពូទីន ព្រម ទាំងមានការចូលរួមដោយមេដឹកនាំផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ី បានចុះហត្ថលេខាលើក្រឹត្យទទួលស្គាល់ឯករាជ្យភាព នៃតំបន់ផ្តាច់ ខ្លួន ពីអ៊ុយក្រែនទាំងពីរ រួមជាមួយនឹងកិច្ចព្រមព្រៀង ស្តីពីកិច្ចសហ ប្រតិបត្តិការ និងមិត្តភាព។ ការប្រកាសទទួលស្គាល់តំបន់ដែលក្រុមឧទ្ទាមកាន់កាប់ នៅភាគ ខាងកើតអ៊ុយក្រែនជារដ្ឋឯករាជ្យ មានន័យថា រុស្ស៊ីនឹងមិនទទួល ស្គាល់តំបន់ទាំងនោះ ជាទឹកដីអ៊ុយក្រែនទៀតឡើយ។

នៅក្នុងកិច្ចសន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ី លោក ពូទីន ដោយមើលទៅហាក់ដូចជាខឹងសម្បារ បានពណ៌នាអ៊ុយក្រែនថា ជាផ្នែកសំខាន់មួយនៃប្រវត្តិសាស្រ្តរបស់រុស្ស៊ី ហើយបាននិយាយថា អ៊ុយក្រែនខាងកើតគឺជាទឹកដីរុស្ស៊ីបុរាណ និងថា លោកមានទំនុក ចិត្តថា ប្រជាជនរុស្ស៊ីនឹងគាំទ្រការសម្រេចចិត្តរបស់លោក។

យ៉ាងណាមិញ បណ្តាប្រទេសលោកខាងលិចបានព្រមានថា សម្រេច ចិត្តខាងលើនេះ គឺជាការត្រួសត្រាយផ្លូវឱ្យរុស្ស៊ីអាចបញ្ជូន កងទ័ព ដោយ បើកចំហចូលទៅកាន់តំបន់ទាំងនោះ ហើយប្រើប្រាស់លេស ថា ជាការចូលមកការពារតំបន់ទាំងនោះ ពីការវាយប្រហារដោយ កងទ័ព អ៊ុយក្រែន៕
ប្រភព៖ CNA ប្រែសម្រួលដោយៈ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner