រុស្ស៊ីអះអាងថា ឥឡូវនេះ គ្មានឡើយកិច្ចប្រជុំកំពូលរវាងលោក ពូទីន និងលោក បៃដិន
អត្ថបទដោយ៖
ឈឹម ទីណា
កៀវ៖ វិមានក្រឹមឡាំងប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា មិន មានឡើយផែនការជាក់លាក់សម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិកលោក ចូ បៃដិន ស្របពេលដែលភាពតានតឹងជុំវិញបញ្ហាអ៊ុយក្រែននៅតែក្តៅគគុកនៅឡើយនោះ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់នៅ ក្នុងសន្និសីទសារព័ត៌មានថា វាដូចជាលឿនពេកហើយ ក្នុងការ ជជែកពីផែនការជាក់លាក់ណាមួយ ដើម្បីរៀបចំកិច្ចប្រជុំកំពូល ហើយថា មកទល់នឹងពេលនេះ មិនមានទាន់មានផែនការជាក់ លាក់ណាមួយនៅឡើយទេ។


ប្រតិកម្មខាងលើនេះរបស់ប្រទេសរុស្ស៊ីបានកើតមានឡើង បន្ទាប់ ពីមានសេចក្ដីរាយការណ៍ថា លោក បៃដិន និងលោក ពូទីន បាន ឯកភាពគ្នារៀបចំកិច្ចប្រជុំកំពូលមួយប៉ុន្តែមន្ត្រីអាមេរិកក៏បានបញ្ជាក់ដែរថាជំនួបណាមួយនឹងកើតឡើងដរាបណារុស្ស៊ីមិនឈ្លានពានអ៊ុយក្រែន៕
ប្រភព៖ Reuters ប្រែសម្រួលដោយៈ ឈឹម ទីណា

ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។