រថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុករុឺម៉ក Pass app រុញទៅផ្ទប់ជាមួយនឹងរថយន្តមួយគ្រឿងទៀតនៅផ្លូវ២៧១

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្ត ២គ្រឿង និងម៉ូតួកង់បីឥណ្ឌា មួយគ្រឿងបានរងការខូចខាត ខណៈបើកបរ បុកគ្នានៅត្រង់ចំណុចស្តុបផ្លូវ ២៧១ កែងផ្លូវ ៤៣២ ក្នុងសង្កាត់ ទួលទំពូងទី ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយហេតុការណ៍នេះគឺបានកើតឡើងកាលពីវេលា ម៉ោង ១២ និង ០០ នាទី រសៀលថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០១៩ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តFord ពណ៌ស មួយគ្រឿងបើកបរតាមបណ្ដោយផ្លូវ ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុកែងនឹងស្តុប ៤៣២ ក៏បានឈប់ស្តុប ស្របពេលនោះដែលមានរថយន្តពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងបើក បរស្របទិសគ្នាពីក្រោយ ក៏បានជ្រុលលឿនបុកជាមួយ និងម៉ូតូកង់បីឥណ្ឌា ហើយរុញទៅបុកផ្ទប់ជាមួយរថយន្ត Ford បណ្ដាលឱ្យរងការខូចខាតទាំងសងខាង ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាល មូលដ្ឋានក៏ដូចជាសមត្ថកិច្ចនគរបាលចរាចរណ៍ ខណ្ឌចំការមន បានចុះមកសហការគ្នាដល់ទីតាំងកើតហេតុ និងបានសម្របសម្រួលរវាងភាគីទាំងបីដើម្បីបញ្ចប់រឿងភ្លាមៗ ដោយភាគីខាងរថយន្តខេមរៈភូមិន្ទជាអ្នកចេញថ្លៃជួសជុលរថយន្ត Ford ១៥០ដុល្លារ នឹងថ្លៃជួសជុលម៉ូតូបីឥណ្ឌា ២០០ដុល្លារ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner