ផ្ទុះឆេះរថយន្តស្ទួចមួយគ្រឿងទាំងស្រុង និងរាលដាលដល់ឃ្លាំងរោងចក្រឆេះសម្ភារមួយចំនួន ផ្អើលដល់កម្មករ និងសមត្ថកិច្ចខណ្ឌកំបូល
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈរថយន្តស្ទូចមួយគ្រឿងបានផ្ទុះឆាបឆេះដោយមិនដឹង មូលហេតុ ហើយបាន រាលដាល ដល់ ឃ្លាំងស្តុក នៃរោងចក្រ អគ្គិសនី មួយកន្លែង ឆេះបំផ្លាញ សម្ភារខាងក្នុង មួយចំនួន និងបណ្តាលឲ្យបុគ្គលិកម្នាក់រងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលា ម៉ោង ១១ និង ០០ នាទី ព្រឹក ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ ចំណុច រោងចក្រ អគ្គិសនី ស្ថិតនៅ ចំណុច ភូមិ ប្រទះ ឡាង សង្កាត់ ប្រទះ ឡាង ខណ្ឌ កំបូល រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានលឺសម្លេងផ្ទុះចេញពីក្នុងរថយន្តស្ទូចមួយគ្រឿង ដែលចតទុកក្នុងឃ្លាំងខាងលេីភ្លាមនោះទេីបបង្កជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់កម្មករ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លតអគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថាអគ្គិភ័យ ខាងលើ បានឆេះបំផ្លាញ រថយន្តស្ទូច ចំនួន១ គ្រឿង ទាំងស្រុង ឃ្លាំង ស្តុក សម្ភារអគ្គិសនី ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ អស់ ប្រហែល ៣០% ពុំបាន បណ្តាល ឲ្យ ឆេះ រាលដាល ដល់ផ្ទះ អ្នក នៅក្បែរ ខាង ឡើយ និងបណ្តាលឲ្យបុគ្គលិកម្នាក់រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យភ្លាមៗ។

ក្នុង ហេតុការណ៍ នេះ មាន រថយន្តការិយាល័យ ពន្លត់ អគ្គិភ័យ ចំនួន ៥គ្រឿង រថយន្ត កងពលតូច លេខ 70 ចំនួន ២ គ្រឿង , រថយន្ត ក្រុមហ៊ុនស្រា បៀរ កម្ពុជា ចំនួន ១ គ្រឿង ទើប អាច ពន្លត់ភ្លើង បាន ទាំងស្រុង នៅ ម៉ោង ១៣ និង ០០ នាទី រសៀល នាថ្ងៃខែឆ្នាំដដែល ៕ធ.ដ
