អ៊ីរ៉ង់ស្តីបន្ទោសសហរដ្ឋអាមេ៉រិកចំពោះការធ្វើអន្តរាគមន៍ក្នុងការតវ៉ានឹងការដំឡើងថ្លៃប្រេង
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទម្សិលមិញ បានស្តីបន្ទោសសហរដ្ឋអាមេ៉រិកចំពោះការគំាទ្ររបស់ខ្លួនដល់ការធ្វើបាតុកម្មតវ៉ានាពេលថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការដំឡើងថ្លៃប្រេងសំាង ។

អ្នកនំាពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក អាបាស់ ម៊ូសាវី បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនចង់បានកុប្បកម្ម និង បាតុកម្មហិង្សាបន្ថែមទៀតនៅក្នុងសាធារណៈរដ្ឋឥស្លាម ដូច្នេះលោកសូមថ្កោលទោសនូវអ្វីដែលលោកបានហៅថា ការជ្រៀតជ្រែករបស់សហរដ្ឋអាមេ៉រិក និងបរទេសចំពោះកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ។

ទន្ទឹមគ្នានេះ មេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) លោក ហូស្សេន សាឡាមី ក៏បានប្តេជ្ញាដែរថា កងកម្លាំងខ្លួននឹងកម្ទេចសហរដ្ឋអាមេ៉រិក អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត បើសិនជាសម្ព័ន្ធមិត្តទាំងបីនេះ ហ៊ានឆ្លងហួសខ្សែបន្ទាត់ក្រហម ដែលទីក្រុងតេហេរ៉ង់បានកំណត់នោះ ៕ធ.ដ
