របាយការណ៍មួយបញ្ជាក់ថា តួកគីធ្វើតេស្តប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ី បើទោះជាប្រឈមនឹងទណ្ឌកម្មពីសហរដ្ឋអាមេ៉រិក

តួកគី៖ កងកម្លំាងតួកគីនៅថ្ងៃចន្ទ និង ថ្ងៃអង្គារនេះ ត្រូវបានគេរាយការណ៍ថា នឹងធ្វើតេស្តប្រព័ន្ធរ៉ាដា នៃប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ី នៅក្នុងរដ្ឋធានី អង់ការ៉ា នេះបើតាមប្រភពពីនាយកឧស្សាហកម្មការពារជាតិតួកគីប្រាប់អ្នកយកព័ត៌ មានចិនស៊ីនហួរ ។

អភិបាលក្រុងអង់ការ៉ា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ក៏បានប្រកាសផងដែរថា យន្តហោះប្រយុទ្ធ F-16 និង យន្តហោះផ្សេងទៀត នឹងត្រូវធ្វើតេស្តរយៈកំពស់ខ្ពស់ និង ទាប នៅលើរដ្ឋធានី នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ ។

ដំណឹងនៃការធ្វើតេស្តខាងលើ បានកើតមានឡើងក្រោយមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេ៉រិក បានជំរុញឱ្យអាជ្ញាធរតួកគីបញ្ឈប់ការប្រើប្រាស់ ឬបំផ្លាញចោលនូវប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលទិញពីរុស្ស៊ី ដើម្បីអាចត្រឡប់មកចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍យន្ដហោះចម្បាំង F-35 វិញ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner