សម្តេចនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតជប៉ុនចូលរួមក្នុងពិធីបើកការដ្ឋានសំណង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក (Video Inside)
សំណង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក បានធ្វើពិធីបើកការដ្ឋានរបស់ខ្លួននៅថ្ងៃទី ២២កុម្ភៈនេះ ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សំណង់កសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដែលស្ថិតលើផ្ទៃដីទំហំ៣ហិកតានៃភូមិ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាជំនួយឥតសំណង របស់ប្រទេសជប៉ុនតម្លៃជាង២០លានដុល្លារអាមេរិក។ ពិធីបើកការដ្ឋានថ្ងៃអង្គារនេះ បាន អញ្ជើញចូលរួមផងដែរឯកអគ្គរាជទូតជប៉ុនលោកមីកាមិ ម៉ាសាហ៊ីរុ។
ប្រទេសជប៉ុនគឺជាប្រទេសមួយ ដែលបានរួមចំណែកជួយកម្ពុជាជាច្រើនលើការអភិវឌ្ឍន៍ប្រ ទេស។ ពិធីបើកការដ្ឋានសាងសង់ថ្ងៃទី២២កុម្ភៈនេះ គឺជាផ្នែកមួយនៃការជួយរបស់ជប៉ុនក្នុង ការជំរុញដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកដែលបើកការដ្ឋានសាងសង់នេះ នឹងមានសមត្ថភាព ប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសាងសង់រួច។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៣ ដែលនឹងមានរយៈពេល៦៣២ថ្ងៃឬស្មើនឹង២០ខែ។