ប្រធានអាស៊ានបញ្ជាក់ការប្តេជ្ញាចិត្តបន្តគម្រោងស្វែងរកសន្តិភាពឱ្យមីយ៉ាន់ម៉ា (Video Inside)
កម្ពុជាដែលជាប្រធានអាស៊ានបានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួនបន្តគម្រោងស្វែងរកសន្តិភាពដល់ប្រទេសមីយ៉ាន់ម៉ាបើទោះបីជាមានឧបសគ្គរារាំងក៏ដោយ។ ប្រមុខដឹកនាំអាស៊ានប្តូរ វេនឆ្នាំ២០២២ បានបញ្ជាក់សាឡើងវិញនូវគម្រោងរកសន្តិភាពដល់ប្រទេសមីយ៉ាន់ម៉ាបន្ថែម ទៀតនៅមុនពេលដែលប្រេសិតពិសេសប្រធានអាស៊ាននឹងគ្រោងធ្វើទស្សនកិច្ចលើកដំបូង ជាផ្លូវការនៅក្នុងខែមីនាខាងមុខនេះ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថាគេមិនអាចប្រើអំពើហិង្សាដើម្បីការដោះស្រាយបញ្ហា នៅមីយ៉ាន់នោះបានទេ។ សម្តេចបានប្រៀបប្រដូចថាបើសិនជាការរកដំណោះស្រាយក្នុងប្រ ទេសមីយ៉ាន់ដោយការប្រើអំពើហិង្សានោះ គឺជាការនាំឱ្យអន្តរាយដល់ជីវិតជាច្រើននោះទៅ វិញទេ។
គួរបញ្ជាក់ថានៅជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួនបន្តគម្រោងស្វែងរកសន្តិភាពដល់ប្រទេស មីយ៉ាន់ម៉ា, ប្រេសិតពិសេសនៃប្រធានអាស៊ាន គឺលោករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងមុននេះ ថាលោកគ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាក្នុងរង្វង់សប្តាហ៍ទី២ខែមីនាខាង មុខនេះហើយ។