កម្ពុជានិងអ៊ីរ៉ង់កំពុងសម្លឹងរកកិច្ចសហប្រតិបត្តិការលើការភ្ជាប់ជើងហោះហើរ (Video Inside)

កម្ពុជានិងប្រទេសអ៊ីរ៉ង់កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជើងហោះហើររវាងគ្នាទៅវិញទៅ មកដើម្បីការវិស័យទេសចរណ៍។ កិច្ចពិភាក្សារកការតភ្ជាប់ជើងហោះហើរនេះ បានធ្វើឡើង នារសៀលថ្ងៃទី២១កុម្ភៈ រវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន ជាមួយ នឹងឯក អគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់ លោក អាលី អាក់បារ ណាហ្សារី ដែលមាននិវេសនដ្ឋាននៅរដ្ឋធានី ហាណូយ។

ភាគីកម្ពុជានិងអ៊ីរ៉ង់យល់ស្របថាកិច្ចសហប្រតិបត្តិការតភ្ជាប់ជើងហោះហើររវាងគ្នា នឹងជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រលើវិស័យកីឡាកម្ពុជាពីសំណាក់ភាគីអ៊ីរ៉ង់  ជាពិសេសកម្ពុជាដែលត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។

ឯកអគ្គរដ្ឋ ទូតអ៊ីរ៉ង់ បន្ទាប់ពីបានគាំទ្រដល់គោលនយោបាយចាក់វ៉ាក់សាំងនៅកម្ពុជាមក បានទទួល ស្គាល់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍មួយដែលមានសុវត្ថិភាពពិតប្រាកដមែន។ លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់បានសន្យាជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជា ជនអ៊ីរ៉ង់ឱ្យមកទស្សនានៅកម្ពុជា និងជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍ចម្បង។

ក្នុង កិច្ចពិភាក្សាគ្នានោះ, កម្ពុជានិងអ៊ីរ៉ង់បានពិនិត្យលើលទ្ធភាពជាជំហានលើការហោះហើរជា លក្ខណៈត្រីកោណពីអ៊ីរ៉ង់ចូលមកប្រទេសថៃ ឬចូលប្រទេសម៉ាឡេស៊ី និងបន្តមកកម្ពុជា។ ភាគីទាំងពីរគ្រោងនឹងរៀបចំឱ្យមានកិច្ចចុះហត្ថលេខាលើអនុស្សរណៈលើវិស័យទេសចរណ៍ និងទន្ទឹមគ្នានោះក៏មានការចុះអនុស្សរណៈលើវិស័យកីឡាផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner