ការសា្លប់ដោយសារកូវីដ១៩ក្នុងប្រទេសកម្ពុជាឈានចួលថ្ងៃទី៣ (Video Inside)

មនុស្ស២នាក់ដទៃទៀតបានស្លាប់ដោយសារជម្ងឺកូវីដ១៩ ដែលជាការស្លាប់ឈានចូលថ្ងៃទី ៣ហើយក្រោយរយៈពេលស្ងប់ស្ងាត់ប្រមាណ១ខែកន្លះកន្លងមកនេះ។ ករណីស្លាប់ដោយសារ កូវីដ១៩ បានកើនចំនួន៧នាក់ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវនៅថ្ងៃនេះដល់ប្រជាពលរដ្ឋត្រូវបន្តការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដ៏ សាហាវនេះខណៈការឆ្លង២៤ម៉ោងចុងក្រោយនេះ តួលេខបានកើនដល់ជិត៦០០ករណីហើយ។

បើរាប់បញ្ចូលទាំងការស្លាប់ថ្ងៃនេះចំនួន២នាក់ថែមទៀតនោះ តួលេខ មនុស្សស្លាប់ដោយ សារកូវីដ១៩ បានកើនឡើងដល់ចំនួន៣ពាន់២២នាក់ហើយនាពេលនេះ។ ដោយឡែកចំពោះ ការឆ្លងថ្មី៥៩៨ករណីនៅថ្ងៃនេះ រួមមាន៥៧២ករណីជាការឆ្លងក្នុងសហគមន៍, ចំណែក២៦ ករណីទៀត គឺជាការឆ្លងនាំមកពីក្រៅប្រទេស។

កម្ពុជាគិត ត្រឹមថ្ងៃទី២២ខែកុម្ភ: ឆ្នាំ ២០២២, ការឆ្លង ជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១២ម៉ឺន ៧ពាន់៥៧៥ករណី, ការព្យាបាល ជា សះស្បើយមានចំនួន១២ម៉ឺន១ពាន់១២៥នាក់ដោយរាប់បញ្ចួលទាំងការព្យាបាលជាសះ ស្បើយថ្ងៃនេះចំនួន៣៥៨នាក់ថែមទៀតផងដែរ ។

នៅថ្ងៃដដែលនេះផងទៀត, សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវអ្នកលក់ថ្នាំបង្កាជម្ងឺកូវីដ១៩ មិនត្រូវបង្កើនតម្លៃថ្នាំព្យាបាលជម្ងឺកូវីដ១៩នោះឡើយ, និងសម្តេចបានដាក់បទបញ្ជាត្រូវតាម ដានពិនិត្យមើលយ៉ាងម៉ត់ចត់ដោយខ្លាចក្រែងមានការយកថ្នាំក្លែងក្លាយណាមួយមកលក់នៅ ក្នុងប្រទេសកម្ពុជានេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner