ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថាការស្តារកំពង់ផែទឹកជ្រៅគឺជាជំនួយរបស់ជប៉ុនមិនមែនចិនទេ (Video Inside)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថាការស្តារកំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ គឺជា ជំនួយរបស់ប្រទេសជប៉ុន មិនមែនជាអ្វីដែលក្រុមធ្វើនយោបាយប្រឆាំងនិងអ្នកវិភាគមួយចំនួន ចោទថាជាជំនួយរបស់ប្រទេសចិននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី២២ កុម្ភៈនេះ បដិសេធជុំវិញការចោទការស្តារកំពង់ផែទឹកជ្រៅ ក្នុងខេត្តព្រះសីហនុ គឺជាជំនួយរបស់ ប្រទេសចិន។

កម្ពុជាបានបន្តការកសាងនិងអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនជាប់ជានិច្ចបើទោះបីជាកំពុងប្រឈម នឹងវិបត្តិកូវីដ-១៩យ៉ាងណាក៏ដោយ។

កម្ពុជាក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន, ការកសាងដើម្បីការអភិវឌ្ឍន៍ប្រទេស ត្រូវគេឃើញបានធ្វើជារៀងរាល់ឆ្នាំ។ មិនមានឆ្នាំណាមួយដែលរាជរដ្ឋាភិបាលមិនបានធ្វើកិច្ច ការទាំងឡាយនេះទេបើទោះបីជាប្រទេសស្ថិតក្នុងការគំរាមកំហែងដោយ ជម្ងឺរាតត្បាតកូវីដ-១៩យ៉ាងណាក៏ដោយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner