កម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារអាយុ៣ឆ្នាំដល់៥ឆ្នាំនៅថ្ងៃទី២៣កុម្ភៈនេះ (Video Inside)

យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារអាយុរវាងពី៣ដល់៥ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃពុធទី២៣កុម្ភៈ នេះហើយនៅទន្ទឹមនឹងសេចក្តីរាយការណ៍បញ្ជាក់ថាមានកុមារប្រមាណ២៥ភាគរយក្នុងចំ ណោមកុមារ៧០ម៉ឺននាក់ បានប្រឈមនឹងការឆ្លងជម្ងឺរាតត្បាតកូវីដ១៩នេះ។ សម្តេចនាយក រដ្ឋមន្ត្រីបានអំពាវនាវមាតាបិតានិងអ្នកអាណាព្យាបាលសួមនាំកុមារទៅចាក់់វ៉ាក់សាំងបង្ការនៅ ថ្ងៃទី២៣កុម្ភៈនេះ។

សម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃនេះផងដែរ បានថ្លែងច្រានចោលនូវពាក្យចចាមអារាមដែល និយាយថារាជធានីភ្នំពេញនឹងត្រូវបិទទ្វារសាឡើងវិញដោយសារតែផ្ទុះឆ្លងកូវីដ១៩បាន កំរើក សាជាថ្មី។ សម្តេចបានបញ្ជាក់ថាកន្លងមកការបិទរាជធានីភ្នំពេញនិងក្រុងតាខ្មៅ គឺជាមធ្យោ បាយដែលគ្មានការជំរើសដោយសារពេលនោះ ការចាក់វ៉ាក់សាំងនៅមិនទាន់បានធ្វើលើ មនុស្សជាច្រើន ប៉ុន្តែពេលនេះ គឺមានលក្ខណៈខុសគ្នា ដែលរាជធានីភ្នំពេញក្តីនិងក្រុងតាខ្មៅ ក្តីនឹងមិនមានការបិទសាឡើងវិញឡើយ។

គួរបញ្ជាក់ដែរថា ក្នុងអម្លុងពេលដែលមានការឆ្លងកូវីដ១៩នាពេលនេះ, ក្រុមគ្រួសាររបស់ សម្តេចតេជោក៏មានជួបនឹងហេតុការណ៍ឆ្លងដូចពលរដ្ឋដទៃផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាចៅសម្តេចចំនួន៥នាក់រួមនិងកូនស្រីម្នាក់ ក៏បានរងនឹងការឆ្លងជម្ងឺកូវីដ១៩នោះ ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner