សមត្ថកិច្ចព្រមានប្រើវិធានការផ្លូវច្បាប់ជុំវិញបាតុករមិនព្រមផ្តល់សំណាក (Video Inside)

ភាពរឹងរួសមិនព្រមផ្តល់សំណាកដោយក្រុមបាតុករពាក់ព័ន្ធនឹងអ្នកឆ្លងជាច្រើនរួចមកនេះ បានជម្រុញឱ្យរដ្ឋបាលរាជធានី ព្រមានការចាត់វិធានការតាមផ្លូវច្បាប់។ គួរបញ្ជាក់ថាអតីត បុគ្គលិក Naga ដែលកំពុងធ្វើការតវ៉ាជំទាស់នៅមុនអគារកាស៊ីណូកណ្តាលរាជធានីភ្នំពេញ ត្រូវបានគេរកឃើញឆ្លងវិរុសកូវីដ១៩ជាបន្តបន្ទាប់។

សេចក្តីរាយការណ៍បង្ហាញថារវាងពីថ្ងៃទី១៦ដល់២០កុម្ភៈ, បាតុករ៧២នាក់ក្នុងរង្វង់អ្នកផ្តល់សំណាកជាង៥០០នាក់ត្រូវបានគេរក ឃើញឆ្លងកូវីដ១៩។ ដោយឡែកបាតុករប្រមាណជាង៣០០នាក់ទៀត ត្រូវគេរាយការណ៍ថា បានរឹងរូសមិនព្រមសហការជាមួយអាជ្ញាធរសុខាភិបាលក្នុងការផ្តល់សំណាកពិនិត្យឡើយ។

រដ្ឋបាលរាជធានីក្នុងសេចក្តីជួនដំណឹងថ្ងៃទី២១កុម្ភៈបានព្រមានថានឹងអនុវត្តវិធានការសុខាភិបាលទៅលើក្រុមបាតុករទាំងនោះ បើសិនជាបន្តការរឹងរូសមិនផ្តល់សំណាកពិនិត្យនោះទេ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner