តំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ ដូសជំរុញ ដូសទី៤ PFiZER សមាជិកសមាគម អតីតៈយុទ្ធជនកម្ពុជាចំនួន ៣១៦៨គ្រួសារ
កំពង់ឆ្នាំង ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានបើកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺ កូវិដ ១៩ដូសជំរុញ ដូសទី៤ PFiZER ជូនដល់យោធិនគ្រួសារយោធិន ប្តីឬប្រពន្ធ និងសមាគម អតីតៈយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងចំនួន ៣១៦៨គ្រួសារ មកពីស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំងដែលមានរយៈពេលមួយសប្តាហ៍ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុនសែន និងថ្នាក់ដឹកនាំបញ្ជាការយោធិន ភូមិភាគពិសេសដែលលោកបានយកចិត្តទុកដាក់ដល់អតីតយោធិននិងគ្រួសារសមាគមអតីតជនកម្ពុជាខេត្តកំពង់ឆ្នាំងទាំងអស់ត្រូវបានទទួលការចាក់វ៉ាក់សាំងដូសទី៤ដែលជាដូសជំរុញដើម្បីការការពារនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ១៩ ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ក៏បានធ្វើការផ្តាំផ្ញើរ ដល់យោធិនប្តី.ប្រពន្ធ.ជាសមាជិកសមាគម អតីតជនកម្ពុជា ខេត្តកំពង់ឆ្នាំងនៅក្នុងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងទាំងអស់ និង គ្រួសារអតីតកងទ័ពទាំងអស់សូមចូលរួមការពារនិងទប់ស្កាត់ជម្ងឺកូវិដ១៩ប្រភេទថ្មីអូមីក្រុង.តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួង
សុខាភិបាលសូមចូលរួមទាំងអស់គ្នាធ្វើយ៉ាងកុំឱ្យរីករាលដាលដល់ខ្លួនយើង គ្រួសារយើងនិងសហគមន៍របស់យើង ៕ សុខ គឹមសៀន

