តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយពង្រឹងវិធានការ ការពារ ទប់ស្កាត់ការឆ្លងជំងឺ covid-19 ចូលក្នុងអង្គភាព និងក្រុមគ្រួសារ
កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញផ្សព្វផ្សាយពង្រឹងវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ19 ជូនដល់កងកម្លាំង និងក្រុមគ្រួសារ នៅទីបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ ។


លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន បានអានសេចក្តីណែនាំបន្ថែមលេខ068 របស់ក្រសួងសុខាភិបាល ស្ដីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 ជាពិសេសអូរមីក្រុងក្នុងសហគមន៍ និងបានណែនាំអំពីវិធានការព្យាបាលជំងឺកូវីដ19 នៅតាមគេហដ្ឋានជូនផងដែរ ។


ឧត្តមសេនីយ៍ទោ សោម ស៊ុន អំពាវនាវយោធិននិងក្រុមគ្រួសារ ទី១ អនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានាការ ៣ការពារនិង ៣កុំរបស់សម្ដេចតេជោហ៊ុនសែន ដើម្បីទប់ស្កាត់ការឆ្លងជំងឺ covid-19 ។


ទី២ ក្នុងករណីសង្ស័យមានយោធិនណាម្នាក់ឬក្រុមគ្រួសារ មានឆ្លងមេរោគកូវីដ19 ត្រូវចាត់ចែងសម្របសម្រួលធ្វើតែរហ័សជាបន្ទាន់ បើក្នុងករណីមានវិជ្ជមានជំងឺកូវីដ19 ត្រូវព្យាបាលឲ្យទាន់ពេលវលា ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។

ទី៣ សូមអញ្ជើញក្រុមគ្រួសារដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូសទី៤ ដែលពួកគាត់មានគ្រប់ល័ក្ខខ័ណ្ឌនៃការចាក់ហើយ សូមអញ្ជើញមកចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាៗ ដែល កំពុង ដំណើរ ការ ចាក់ ជូន នៅគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំកុំបីខានឡើយ ៕ដោយ ប៊ុន រដ្ឋា