លោក សេង សិរីបុត្រ ៖ មន្ត្រី កងកម្លាំង ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បន្តរួមគ្នាថែរក្សាការពារតំបន់ព្រំដែនឲ្យមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍

ខេត្តកំពត ៖ លោក សេង សិរីបុត្រ បានជំរុញឱ្យមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅស្រុកកំពង់ត្រាច មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សូមផ្តល់នូវកិច្ចគាំទ្រសហប្រតិបត្តិការ ដើម្បីរួមគ្នាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់ព្រំដែនឲ្យមានសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ខិតខំប្រមែប្រមូលពន្ធគយ ត្រូវពិនិត្យ យកចិត្តទុកដាក់ចំពោះទំនិញដែល គិចពន្ធ និង ខូចគុណភាពគ្រប់ប្រភេទ នាំឆ្លងកាត់ ចែញ ចូលផងដែរ ។

លោក អភិបាលរងខេត្ត សេង សិរីបុត្រ តំណាង ឯកឧត្តម អភិបាលខេត្ត ម៉ៅ ធនិន បានថ្លែងបែបនេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង ប្រធានទីស្នាក់ការច្រកទ្វាព្រុំដែន ព្រែកចាក ដែលរៀបចំឡើង នារសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពត ។

យោងប្រកាសលេខ ៣៣៤ ប្រក ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ត្រូវបានផ្ទេរភារកិច្ច លោក ង៉ែត សាវឿន ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច នៃខេត្តកំពត ឲ្យទៅបម្រើការងារនៅអង្គភាពដើមវិញ ហើយប្រគល់ភារកិច្ច ជូន លោក អ៊ុង ថុនា ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច នៃខេត្តកំពត ។

លោក សេង សិរីបុត្រ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដេលលោកប្រធានទីស្នាក់ការចាស់ អនុវត្តបានយ៉ាងល្អប្រសើរនាពេលកន្លងមក និងសូមប្រធានទីស្នាក់ការដែលទើបទទួលបានការតែងតាំងថ្មី និងប្រកាសចូលកាន់មុខតំណែងនាពេលនេះ ត្រូវបន្តបេសកកម្ម ចូលរួមសហការ ជាពិសេសត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រមដឹកនាំ ស្របតាមការបែងចែកតួនាទីភារកិច្ច ទទួលខុសត្រូវឲ្យបានល្អ បន្តកិច្ចសហការល្អជាមួយប្រទេសជិតខាង រួមសហការបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបទល្មើសនានាតាមបន្ទាត់ព្រំដែន ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner