ដំណាំស្រូវជំរុញដល់ជីវភាពរស់នៅរបស់ពលរដ្ឋឃុំព្រែកក្រើស ស្រុកកំពង់ត្រាចកាន់តែប្រសើរ

លោកមេឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពតបានបញ្ជាក់ប្រាប់ថា ឃុំរបស់លោកបានប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ផ្លូវ ទឹក ភ្លើង មន្ទីរពេទ្យ សាលារៀនមានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋ ហើយវិស័យកសិកម្មបានធ្វើឲ្យជីវភាពកាន់តែប្រសើរ ពិសេសដំណាំស្រូវកំពុងមានការអភិវឌ្ឍន៍ខ្លាំង ក្នុងមួយឆ្នាំអាចធ្វើបានបីដង។

មេឃុំព្រែកក្រើស លោក សេក ឈិន បានឲ្យដឹងថា បន្ទាប់ពីសម្តេចតេជោបានលះបង់កម្លាំងកាយចិត្ត និងយកអាយុជីវិតជាថ្នូររហូតស្វែងរកបាននូវសុខសន្តិភាពពេញផ្ទៃប្រទេសរួចមក ដំណើរការអភិវឌ្ឍន៍មូលដ្ឋានបានបោះជំហ៊ានទៅមុខយ៉ាងឆាប់រហ័ស ។ ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរ និងមានលទ្ធភាពអាចបញ្ជូនកូនចៅទៅសិក្សារៀនសូត្ររហូតដល់ថ្នាក់បណ្ឌិត។ កត្តាសំខាន់ដែលជំរុញដល់ជីវភាពប្រជាពលរដ្ឋនៅទូទាំងឃុំគឺការអភិវឌ្ឍន៍លើវិស័យកសិកម្ម ពិសេសការបង្កបង្កើនផលដំណាំស្រូវ ក្នុងមួយឆ្នាំអាចធ្វើបានបីដង ដោយសារឃុំមានប្រព័ន្ធផ្លូវទឹកសម្រាប់ស្រោចស្របច្រើន។

លោកមេឃុំបានបញ្ជាក់ដែរថា ការធ្វើកសិកម្មនៅក្នុងភូមិឃុំបច្ចុប្បន្ន ប្រើប្រាស់កម្លាំងម៉ាស៊ីទាំងអស់ ហើយពលរដ្ឋក្នុងគ្រួសារនិមួយៗ អាចធ្វើស្រែបានជាច្រើនហិកតា និងទទួលបានទិន្នផលច្រើន។ លោកបានបន្ថែមដែរថា ប្រជាជនបានស្នើសុំឲ្យថ្នាក់ដឹកនាំ មន្ត្រីជំនាញជួយបង្កើនទីផ្សារនាំចេញស្រូវឲ្យបានកាន់តែល្អ ព្រោះបច្ចុប្បន្នការចំណាយក្នុងការបង្កបង្កើនផលកើនឡើងកាន់តែខ្ពស់។ តាមការបញ្ជាក់របស់លោកមេឃុំថា ទីផ្សារនាំចេញស្រូវទៅតែប្រទេសវៀតណាមមួយគត់ ដូច្នេះតម្លៃស្រូវស្ថិតនៅលើមាត់របស់ឈ្មួញវៀតណាម ៕

ប្រភព ៖ ខេត្តកំពត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner