CAMSOC ត្រៀមក្រុមប្រតិភូ គណៈកម្មការជំនាញចូលរួមដកស្រង់បទពិសោធបច្ចេកទេស ស៊ីហ្គេម នៅវៀតណាម

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ នាថ្ងៃទី២២ ខែកុម្ភៈម្សិលមិញ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃ៍ ដើម្បីជំរុញបន្ថែម នៃការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ជាពិសេសការបញ្ជូន ក្រុមប្រតិភូ គណៈកម្មការជំនាញនានារបស់ CAMSOC ចូលរួមស្រង់បទពិសោធល្អៗយកមករៀបចំដឹកនាំគ្រប់គ្រងការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឲ្យទទួលបាជោគជ័យ» ។ នេះជាការថ្លែងក្រោយកិច្ចប្រជុំដ៏មានសារៈសំខាន់ថ្ងៃនេះ ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានគណៈអចិន្ត្រៃយ៍ CAMSOC បានផ្តល់អនុសាសន៍សំខាន់ៗ ក្នុងការជំរុញឲ្យក្រុមប្រតិភូ ក្រុមគណៈកម្មការជំនាញនានា ត្រៀមខ្លួនចូលរួមដកពិសោធន៍ទាំងនយោបាយរៀបចំព្រឹត្តិការណ៍ ទាំងការដកស្រង់បទពិសោធបច្ចេកទេស ជាពិសេស គឺគ្រប់អគ្គលេខាធិការសហព័ន្ធកីឡាជាតិទាំងអស់របស់កម្ពុជា ត្រូវចូលរួមពិនិត្យមើលដកស្រង់បទពិសោធដោយផ្ទាល់ដូចគ្នាផងដែរ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម ។

ជាមួយគ្នានេះកិច្ចក៏ប្រជុំក៏ផ្តោតសំខាន់ ក្នុងការត្រៀមក្រុមប្រតិភូពិសេសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីចូលរួមទទួលទង់ស៊ីហ្គេម ពីម្ចាស់ផ្ទះវៀតណាម នៅក្នុងពិធីបិទការប្រកួតជាផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ គួរបញ្ជាក់ថា «នៅក្នុងពិធីបិទការប្រកួតជាផ្លូវការ ស៊ីហ្គេម នៅវៀតណាមកម្ពុជា កម្ពុជានឹងរៀបចំទស្សនីយភាពដ៏ទាក់ទាញមួយ ដូចជាការសម្តែងរបាំ ចម្រៀង (ជាង១០នាទី) ដើម្បីបើកការទទួលស្វាគមន៍បណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ឆ្ពោះមកចូលរួមស៊ីហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ ។ ចំណុចនេះ គឺនឹងបង្ហាញពីមោទនភាព និងសារៈសំខាន់ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមជាប្រវត្តិសាស្ត្ររបស់កម្ពុជា» ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner