ថៃ៖ វិបត្តិអ៊ុយក្រែន-រុស្ស៊ី នាំឲ្យប្រេងឡើងថ្លៃ ប៉ះពាល់ទេសចរណ៍ និងនាំចេញ
បាងកកង៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថៃ លោកអាខុម តើមភីតាយ៉ាផៃស៊ីត (Arkhom Termpittayapaisith) នៅ ថ្ងៃព្រហស្បតិ៍ ទី២៤ កុម្ភៈ ២០២២នេះ បានបង្ហាញពី ការព្រួយ បារម្ភ ពីការនាំចេញ និង ទេសចរណ៍របស់ប្រទេសថៃ ដែលនឹងរងផល ប៉ះពាល់ពី ជម្លោះចេះតែបន្ត រវាងរុស្ស៊ីនិងអ៊ុយក្រែន។


លោករដ្ឋមន្ត្រីបាននិយាយថា បើជម្លោះកាន់តែខ្លាំងក្លាយ ជាសង្គ្រាម ទ្រង់ទ្រាយធំនោះ វានឹងប៉ះពាល់ដល់តម្លៃប្រេងពិភពលោក ហើយក៏ ជះឥទ្ធិពលដល់ការខិតខំប្រឹងប្រែងដោះស្រាយ រឿងប្រេងសាំង មិនឲ្យ លើសពី៣០បាត ក្នុងមួយលីត្រ។ លោកបញ្ជាក់ថា តម្លៃប្រេង សាំងពិភពលោកនឹងឡើងថ្លៃ ដោយសារតែរុស្ស៊ីគឺជាអ្នកនាំចេញ ប្រេង ដ៏ធំមួយ នៅលើពិភពលោក។ លោកថា ប្រទេសថៃត្រូវតែតាម ដាន ស្ថានភាពតម្លៃប្រេងសាំង យ៉ាងដិតដល់។


លោកបន្ថែមថា ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់ថៃ ហើយអ្នកទេសចរជាច្រើនមកពីប្រទេសទាំងពីរ តែងតែមកកម្សាន្តនៅថៃ ដោយលោកអះអាងថា បើភ្លើងសង្គ្រាម កាន់ តែធ្ងន់នោះ ការនាំចេញទំនិញ និងវិស័យទេសចរណ៍ថៃនឹង ប៉ះពាល់៕ ប្រែសម្រួលដោយ៖ សារ៉ាត