ប្រមុខ ណាតូ៖ ការវាយប្រហាររបស់រុស្ស៊ីអ៊ុយក្រែន គឺជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរនៃច្បាប់អន្តរជាតិ
អត្ថបទដោយ៖
ឈឹម ទីណា
បរទេស៖ អគ្គលេខាធិការអង្គណាតូលោក ជែនស៍ ស្តូថែនប៊ឺគ បាន និយាយថា រុស្ស៊ីបានជ្រើសរើសផ្លូវនៃការឈ្លានពានប្រឆាំងនឹង ប្រទេស ដែលមានអធិបតេយ្យភាព និងឯករាជ្យ (អ៊ុយក្រែន)។


លោក ស្តូថែនប៊ឺគ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយ ពណ៌នាថា ការវាយប្រហារនេះ ធ្វើឱ្យមានគ្រោះថ្នាក់ដល់ អាយុ ជីវិតជនស៊ីវិលរាប់មិន អស់ ដោយលោកបានបញ្ជាក់ថា វាជាការ រំលោភ បំពានយ៉ាងធ្ងន់ធ្ងរ នៃច្បាប់ អន្តរជាតិ និងការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខអឺរ៉ុប-អាត្លង់ទិក។


ទន្ទឹមនេះ ឯកអគ្គរដ្ឋទូតអង្គការណាតូនឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅព្រឹក ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាអំពី ការវាយ ប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន៕
ប្រភព៖ Bangkokpost ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។