ពលរដ្ឋអ៊ុយក្រែនសម្រុកដកលុយ និងចាក់សាំង

គៀវ៖ ទីភ្នាក់ងារ AFP បានចេញផ្សាយ នាថ្ងៃទី២៤ ខែកុម្ភៈនេះថា ប្រជាជន អ៊ុយក្រែនសម្រុកដកលុយ និងចាក់សាំងយានយន្តរបស់ ខ្លួនហើយ ជាពិសេស នៅរដ្ឋធានីគៀវ។

ព័ត៌មានចុងក្រោយ គឺប្រទេសអ៊ុយក្រែនបានប្រកាសកាត់ផ្តាច់ ទំនាក់ ទំនង ការទូតជាមួយប្រទេសរុស្សីហើយ។ រីឯទាក់ទងនឹងការផ្ទុះ អាវុធវិញ ប្រទេសអ៊ុយក្រែន និយាយថា ខ្លួនបានសម្លាប់ ទាហាន រុស្សី ប្រមាណ៥០នាក់។ រុស្ស៊ី ថាប្រព័ន្ធការពារដែនអាកាស របស់ អ៊ុយក្រែនត្រូវបានបំផ្លាញ៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner