ប្រធានាធិបតីអ៊ុយក្រែនជំរុញឱ្យប្រជាជនខ្លួនរក្សាភាពស្ងប់ស្ងាត់ បើទោះជាទើបរងការវាយប្រហារពីរុស្ស៊ី
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បាន អំពាវនាវឱ្យប្រជាជនខ្លួនរក្សាភាពស្ងប់ស្ងាត់ នៅក្នុងសុន្ទរកថា តាម វីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅថ្ងៃ ព្រហស្បតិ៍នេះ។

លោក ហ្សេលែនស្គី បាននិយាយថា រុស្ស៊ីបានវាយប្រហារឆ្មាំព្រំដែន និងកន្លែងយោធានៅអ៊ុយក្រែន ហើយថា ហេតុការណ៍ផ្ទុះត្រូវបាន បន្លឺឡើងនៅទីក្រុងជាច្រើនក្នុងប្រទេសរបស់លោក។ លោក ហ្សេលែនស្គី បន្តថា លោកបាននិយាយជាមួយប្រធានាធិបតី អាមេរិក លោក ចូ បៃដិន តាមទូរស័ព្ទ ហើយថា សហរដ្ឋអាមេរិកកំពុងធ្វើការ ដើម្បីបង្កើតជំនួយអន្តរជាតិសម្រាប់អ៊ុយក្រែន។
លោក ហ្សេលែនស្គី បន្ថែមថា ប្រជាជនត្រូវតែរក្សាភាពស្ងប់ស្ងាត់ ខណៈដែលយោធានិងអង្គការការពារជាតិដទៃទៀតនៅអ៊ុយក្រែនកំពុងដោះស្រាយស្ថានភាព។ប្រធានាធិបតីអ៊ុយក្រែនរូបបាន សង្កត់ ធ្ងន់ថា ប្រជាជនអ៊ុយក្រែនមានភាពរឹងមាំ និងត្រៀមខ្លួនសម្រាប់ អ្វី ទាំងអស់ ហើយថា អ៊ុយក្រែននឹងមិនផ្តល់ផលប្រយោជន៍ ដល់ អ្នក ណាម្នាក់ឡើយ៕ប្រភព៖ NHK ដោយ៖ ឈឹម ទីណា




