តួលេខចាក់វ៉ាក់សាំងទូទាំងប្រទេសបានកើនជាង៩០ភាគរយ (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសបានកើនដល់៩០,២៤ ភាគរយហើយ ក្រោយការ បើក យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារអាយុពី៣ទៅ៥ឆ្នា។ រយៈពេល២ថ្ងៃនេះ ការចាក់វ៉ាក់សាំង លើកុមារអាយុក្រោម៥ឆ្នាំបានចំនួន២ម៉ឺន៩ពាន់៧២៨នាក់។ 

នៅថ្ងៃនេះផងដែរ, តួលេខអ្នក ចាក់វ៉ាក់សាំងដូសទី៣និងដូសទី៤ មានចំនួនកើនឡើងកួរឱ្យកត់សម្គាល់។ យោងតាមក្រសួង សុខាភិបាល ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ តួលេខអ្នកចាក់វ៉ាក់សាំងវ៉ាក់សាំងដូស ទី៣ មានចំនួន១១ម៉ឺន ៣ពាន់ ៧១១នាក់ ដែលកើនឡើងចំនួន ៣ម៉ឺន ៤០៦នាក់ បើប្រៀបធៀប នឹងម្សិលមិញ ។ គិតត្រឹមថ្ងៃនេះ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ បានសរុបចំនួន ៦លាន ៥៨ម៉ឺន ៨ពាន់ ៩៩៣នាក់ ។

ដោយឡែកចំពោះតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ នោះវិញ មានចំនួន១ម៉ឺន ៦ពាន់ ១៥៦នាក់ ដែលជាតួលេខចាក់តិចជាងម្សិលមិញ។ កាលពីម្សិលមិញ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ មានសារុបចំនួន ២ម៉ឺន ៤ពាន់ ៥៩៣នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល៤២ថ្ងៃកន្លងមកនេះ ទើបបានចំនួន ៨៧ម៉ឺន ៤ពាន់ ៨៩៥នាក់តែប៉ុណ្ណោះ ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេចចំនួន ១៤លាន ៤៣ម៉ឺន ៨ពាន់ ៩៤៨នាក់ ដែលស្មើ នឹង៩០,២៤ ភាគរយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner