ការស្លាប់ដោយជំងឺកូវីដ១៩ បានឈានដល់ថ្ងៃទី៥ (Video Inside)
តួលេខអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ថ្ងៃនេះ មានចំនួន៣នាក់ថែមទៀត ដែលនាំឱ្យការ ស្លាប់ចុងក្រោយរយៈពេល៥ថ្ងៃមកនេះ បានកើនដល់ចំនួន១១នាក់ហើយ។ កម្ពុជាបានស្ងប់ ស្ងាត់ការស្លាប់ដោយកូវីដ១៩ ប្រមាណ១ខែកន្លះ ប៉ុន្តែការស្លាប់ទើបបានវិលត្រឡប់ មកវិញ ចាប់តាំងពីថ្ងៃអាទិត្យទី២០កុម្ភៈនោះមក។ តួលេខមនុស្សស្លាប់ដោយសារកូវីដ១៩ បានកើន ឡើងដល់ចំនួន៣ពាន់២៦នាក់ គិតត្រឹមថ្ងៃទី២៤កុម្ភៈនេះ។
ចំណែកការឆ្លងថ្មីនៅថ្ងៃនេះវិញ មានចំនួន៤៦៦ករណី ដែលជាតួលេខថយចុះ ៩២ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ក្នុង ចំណោមតួលេខឆ្លង៤៦៦ករណីដែលជាប្រភេទវីរុសបំប្លែងថ្មីអូមីក្រុង, ការឆ្លងចូលក្នុងសហគមន៍មានចំនួន៤៥០ករណី, ចំណែក១៦ករណីទៀត គឺជាការឆ្លងនាំមកពីក្រៅប្រទេស។
កម្ពុជាគិត ត្រឹមថ្ងៃទី២៤ខែកុម្ភ: ឆ្នាំ ២០២២, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មាន ចំនួន១២ម៉ឺន ៨ពាន់៥៩៩ករណី, ការព្យាបាលជា សះស្បើយមានចំនួន១២ម៉ឺន១ពាន់៨៧៧ នាក់ដោយរាប់បញ្ចួលទាំងការព្យាបាលជាសះស្បើយ ថ្ងៃនេះចំនួន៣២៤នាក់ថែមទៀត ។