អតីតសកម្មជន១១៣នាក់ក្នុងខេត្តកំពង់ចាម ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)
អតីតអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ចាមចំនួន១១៣នាក់ បានស្ម័គ្រ ចិត្តមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោតឃុំនិងសង្កាត់ខែមិថុនា ឈានមកដល់។
អតីតសកម្មជនទាំង១១៣នាក់នេះ បានធ្វើពិធីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២២ ដោយការបញ្ជាក់ថាបន្ទាប់ពីពួកគេបានពិចារណា ជាមួយនឹងការមើលឃើញច្បាស់នូវគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជាដែលមានបុព្វ ហេតុច្បាស់លាស់ក្នុងការបំរើជាតិមាតុភូមិ និងប្រជាជន ផ្ទុយពីអតីតគណបក្សសង្គ្រោះជាតិ ដែលមានមហិច្ឆិតាចង់ធ្វើឱ្យប្រទេសជាតិខ្លួនឯងរងការលិចលង់ដោយលេសសិទ្ធិមនុស្សនិង ប្រជាធិបតេយ្យ។
ក្នុងពិធីទទួលអតីតសកម្មជនទាំង១១៣នាក់, មន្ត្រីគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិលត្រឡប់របស់ពួកគេមកចូលរួមក្នុងគណបក្សប្រជាជន កម្ពុជានិងការសន្យាថានឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រងប្រទេសទាំង ថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ។