កីឡាគុនល្បុក្កតោបើកការប្រកួតថ្នាក់ជាតិនៅថ្ងៃ២៥កុម្ភៈនេះ (Video Inside)
កីឡាគុនល្បុក្កតោនឹងបើកការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នៅថ្ងៃសុក្រនេះហើយនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សហព័ន្ធនៃកីឡាក្បាច់គុនល្បុក្កតោ បានថ្លែងគេគ្រោងរៀបចំការប្រកួតលើវិញ្ញាសាជាច្រើន ដូចជាវិញ្ញាសាប្រភេទទម្រង់សម្ដែង រួមមានទ្វារមេគុនដៃ, ទ្វារមេគុនអាវុធឥតមុខ, ទ្វារមេគុន អាវុធមានមុខ, ទ្វារមេគុនព្រលឹងល្បុក្កតោ, ទ្វារមេគុនដៃក្រុម, សមយុទ្ធបុរស១ទល់១, សម យុទ្ធនារី១ទល់១។
រីឯប្រភេទវិញ្ញាសាប្រយុទ្ធរួមមានប្រយុទ្ធផ្នែកបុរសប្រភេទទម្ងន់ ៤៨និង ៥០គីឡូក្រាម, ប្រភេទទម្ងន់ ៥២និង៥៤គីឡូក្រាម, ប្រភេទទម្ងន់៥៦និង៥៨គីឡូក្រាម និង ប្រភេទ៦៤និង៦៦គីឡូក្រាម។
ចំណែកផ្នែកនារីវិញ ការប្រយុទ្ធនិងជ្រើសរើស ប្រភេទទម្ងន់ ក្រោម៤៥គីឡូក្រាម, ប្រទេសទម្ងន់៤៨និង៥០គីឡូក្រាម, ៥៣និង៥៥គីឡូក្រាម និងប្រភេទ ទម្ងន់ ៥៨និង៦០គីឡូក្រាម។
អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក អ៊ូ តារា បានថ្លែងថាព្រឹត្តិការណ៍ថ្នាក់ជាតិនេះគឺជាការប្រកួតដ៏សំខាន់ ដើម្បីវាស់ស្ទង់សមត្ថភាព និងពង្រឹង សមត្ថភាព-បច្ចេកទេសដើម្បីការត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២៣។