នាយឧត្តមសេនីយ៍ ហ៊ុយពិសិដ្ឋ និង នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ
រហូតមកដល់ថ្ងៃទី៣នៃការគោរពវិញ្ញាណក្ខន្ធ័សពឯកឧត្ដមនាយឧត្ដមសេនីយ៍សុខ សារឿន ព្រឹកថ្ងៃទី២៦ កុម្ភៈ នៅតែមានថ្នាក់ដឹកនាំតាមស្ថាបន័ក្រសួង បញ្ជាការដ្ឋាន ជាបន្តបន្ទាប់មានដូចជាបញ្ជាការដ្ឋានអង្គរក្សដឹកនាំដោយឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្ដមនាយឧត្ដមសេនីយ៍ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការដ្ឋានបញ្ជាការអង្គរក្សតំណាងក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានកងទព័ជើងគោក ជើងទឹក ជើងអាកាស និងបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ កងរថក្រោះ បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិដែលជាយុទ្ធមិត្តរួមជំនាន់ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមគ្រប់សកម្ម ភាពទាំងអស់ ក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានទទួលមរណភាព កាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
អដ្ឋិធាតុ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន ត្រូវបានក្រុមគ្រួសារ ព្រមទាំងនាយទាហានជាន់ខ្ពស់ នាយទាហាននៃកងយោធពលខេមរភូមិន្ទ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន និងគោរពវិញ្ញាណក្ខន្ធតាមប្រពៃណីសាសនា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កុម្ភៈ នៅទីបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ ថ្នាក់ដឹនាំនិងប្រតិភូ បានសំដែងនូវក្តីរន្ធត់តក់ស្លុត និងរំជួយចិត្តរកពាក្យអ្វីមកប្រៀបផ្ទឹមបាន ចំពោះការបាត់បង់មេបញ្ជាការ និងជាយុទ្ធមិត្តធ្លាប់រួមដំណើរជាមួយសម្តេច ក្នុងគ្រប់កាលៈទេសៈទាំងអស់ ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ គឺជាមិត្តរួមអាវុធដ៏ស្មោះត្រង់ និងអ្នកជួយយកអាសាបំផុត នៅលើគ្រប់សមរភូមិប្រយុទ្ធ ។នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចតេជោ សែន ឯកឧត្តម នាយឧត្តមសេនីយ៍ គ្រប់កងឯកភាពនៃកងយោធពលខេមរភូមិន្ទបានចាក់ទុកថា ការបាត់បង់ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ គឺជាបាត់បងស្វាមី បិតា ជីតា ជាទីស្រឡាញ់ និងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ពោរពេញ ទៅដោយមនសិការស្នេហាជាតិ ដែលក្នុងមួយជីវិតរបស់ឯកឧត្តម ឯកឧត្តមបានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងនាំមកនូវសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ។
រូបកាយរបស់ ឯកឧត្តម បានបាត់បងទៅក៏ពិតមែន តែកិត្តិយស សេចក្តីថ្លៃថ្នូរ និងគំរូវិរភាពដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម នៅតែ ស្ថិតស្ថេរជានិច្ច នៅក្នុងក្រអៅបេះដូងរបស់មនុស្សជំនាន់ក្រោយទាំងអស់គ្នា ជារៀងរហូតមិនអាចបំភ្លេចបានឡើយ ៕ ដោយ-រ៉ាវុធ





