ខេត្តព្រះសីហនុ ៖ គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល មានចំនួន ៨០នាក់ ស្រី ៥៦នាក់

គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានចំនួន ៨០នាក់ ស្រី ៥៦នាក់ ក្នុងនោះអ្នកជំងឺដែលកំពុងសង្រ្គោះបន្ទាន់ក្នុងបន្ទប់ ICU មានចំនួន៨នាក់ ស្រី៥នាក់។

ក្នុងចំណោមអ្នកជំងឺធ្ងន់ទាំង ៨នាក់ខាងលើមាន ៦នាក់មិនបានចាក់វ៉ាក់សាំងនោះទេ ដែលធ្វើឱ្យស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ និងត្រូវប្រើរយៈពេលយូរដើម្បីព្យាបាល តួយ៉ាងក្នុងនោះមានអ្នកជំងឺ ២នាក់គិតចាប់ពីថ្ងៃបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រហូតដល់ថ្ងៃនេះមានរយៈពេលជិត ២០ថ្ងៃហើយ តែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ មិនទាន់ទាន់ធូរស្បើយនៅឡើយទេ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានគ្រប់ដូស នឹងជួយបង្កើនភាពស៊ាំ និងការពារមិនឱ្យស្ថានភាពជំងឺវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរ និងកាត់បន្ថយហានិភ័យដល់អាយុជីវិត ហើយការព្យាបាលឆាប់ជាសះស្បើយ និងមិនអូសបន្លាយពេលវេលាយូរ។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងបន្តទៅដូសជំរុញ និងត្រូវបន្តអនុវត្តទៅតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត និងវិធានការរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣.ការពារ ៣.កុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅទប់ស្កាត់ការឆ្លងរាលដាលឡេីងវិញនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំលែងថ្មី អូមីក្រុង ៕ ប្រភព ៖ ខេត្តព្រះសីហនុ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner