អ៊ុយក្រែន៖ កុមារជាង៧លាននាក់ ស្ថិតក្នុងហានិភ័យ
អត្ថបទដោយ៖
លន់ សារ៉ាត
កៀវ៖ ប្រតិបត្តិការយោធានៅអ៊ុយ ក្រែន បង្កការគំរាមកំហែងភ្លាមៗ និងកាន់តែកើនឡើងដល់អាយុជីវិត និងសុខុមាលភាពរបស់កុមារ ៧,៥ លាននាក់របស់ប្រទេសនេះ នេះបើតាមអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូនីសេហ្វ (UNICEF) នាថ្ងៃទី២៦ កុម្ភៈ នេះ។
ប្រភពថា តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈកុមារមានការភ័យខ្លាច តក់ស្លុត និងអស់សង្ឃឹមចំពោះសុវត្ថិភាព។ មនុស្សរាប់សែននាក់កំពុងចលាចល ដែលភាគច្រើនជាស្ត្រី និងកុមារ។ គ្រួសារជាច្រើនត្រូវបានបំបែកចេញពីមនុស្សជាទីស្រឡាញ់របស់ពួកគេ។
ឥឡូវនេះ យូនីសេហ្វ កំពុងពង្រីកការផ្តល់មនុស្សធម៌នៅភាគខាងកើត និងពង្រីកទូទាំងប្រទេស តាមតម្រូវការ៕ ប្រែសម្រលដោយ៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ