អនុរដ្ឋលេខាធិការក្រសួងអប់រំលើកទឹកចិត្តដល់ កុមារី និងយុវតីកម្ពុជាគ្រប់រូបចាប់យកជំនាញសិក្សាទាក់ទងនឹងបច្ចេកវិទ្យា
អត្ថបទដោយ៖
ធី ដា
កំពង់ចាម៖ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការ ក្រសួង អប់រំយុវជន និងកីឡា និងកុមារីទាំង៦រូប រួមនឹងគ្រូដឹកនាំនៃ ក្លិបក្រុមកុមារី កម្ពុជា ក្នុងកម្មវិធីTechnovation Girl ២០២២ នៅវិទ្យាល័យហ៊ុន សែន ខ្ចៅ ជួបជុំគ្នាក្នុងគោល បំណងជំរុញលើកទឹកចិត្តដល់កុមារី និងយុវតីកម្ពុជាគ្រប់រូប ក្នុងការចាប់យកជំនាញសិក្សាទាក់ទងនឹងបច្ចេកវិទ្យា។


កម្មវិធី Technovation Girl គឺជាកម្មវិធីប្រកួតប្រជែង លំដាប់ថ្នាក់អន្តរជាតិមួយដែលផ្តល់ឱកាសឲ្យក្មេងស្រីដែលមានអាយុចាប់ពី ១០ ទៅ១៨ ឆ្នាំទទួលបានបទ ពិសោធន៍ ទាក់ទងនឹងបចេ្ចកវិទ្យា និង សហគ្រិនភាព ដោយ បំប្លែង គំនិតអាជីវកម្ម របស់ពួកគាត់ទៅជាកម្មវិធីទូរស័ព្ទដៃ ដែល អាចដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគាត់បាន៕ដោយ-៖រ៉ាវុធ



ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕