កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាកព័ន្ធករណីហឹង្សាដោយចេតនា

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបង្រ្កាបករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោល ដោយប្រើដាវកាប់លើជនរងគ្រោះ កាលពីវេលាម៉ោង ១៣ និង៥០នាទី ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចផ្លូវលំ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ និងដកហូតបានដាវ ១ដើម ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស ណារ៉ាក ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ៦១៨ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រងរបួសក្បាលចំហៀងខាងស្ដាំ ដេរ ៥ថ្នេរ។ រីឯជនសង្សយ័ទី១ ឈ្មោះ មុី មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ (មានសារធាតុញៀន អវិជ្ជមានកូវិត១៩), ទី២ឈ្មោះ មុី កុម្ភ: ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរនៅផ្ទះ ទាំង២នាក់ស្នាក់នៅភូមិបឹងឈូក សង្កាត់គឺឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន អវិជ្ជមានកូវិត១៩) ។ វត្ថុតាងដកហូតមាន៖ ដាវចំនួន០១ មានប្រវែង ៨តឹក ។

លោកអធិការបានបន្តថា នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ១៣ និង ៣០នាទី ជនរងគ្រោះឈ្មោះ មាស ណារ៉ាក់ បានចុចទូរសព្ទ័របស់ខ្លួននៅក្នុងផ្ទះ ឃើញសារសំលេងឌឺដងពីជនសង្សយ័ លុះដល់វេលាម៉ោង ១៣ និង ៥០នាទី ថ្ងៃ ខែ ឆ្នាំដដែល ជនរងគ្រោះ ក៏បានដើរទៅផ្ទះជនសង្សយ័ ដើម្បីសួរនាំ ពេលដើរតាមផ្លូវ បានជួបជនសង្សយ័ឈ្មោះ មុី មករា ក៏ជជែកគ្នា បណ្តាលឱ្យទំនាស់ពាក្យសំដី ក៏បានប្រតាយប្រតប់គ្នា ជនសង្សយ័ឈ្មោះ មុី កុម្ភៈ (ត្រូវជាប្អូន) បានឃើញ ក៏ទាញដាវរត់ចេញពីផ្ទះខ្លួនមកឱ្យឈ្មោះ មុី មករា និងបានកាប់ទៅលើជនរងគ្រោះ ១ដាវ ហើយជនសង្ស័យឈ្មោះ មុី កុម្ភៈ បានចាប់ក្បាលជនរងគ្រោះបោកទៅនឹងជញ្ចាំងថ្ម បណ្ដាលឱ្យជនរងគ្រោះរងរបួសបែកក្បាលចំហៀងខាងស្ដាំ និងពកក្បាលពីក្រោយធ្ងន់ធ្ងរ។ ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានប្ដឹងមកសមត្ថកិច្ចឱ្យជួយចុះអន្តរគមន៍ និងឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ ព្រមទាំងវត្ថុតាងខាងលើ ចំពោះជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ចូនទៅមន្ទីពេទ្យកាលម៉ែត្រ ។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាងដកហូតបានខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមច្បាប់ ៕ ដោយ ប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner