រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព នៅក្នុងតំបន់អភិរក្ស

ខេត្តបាត់ដំបង៖ កាលពីចុងសប្តាហ៍នេះ រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹង ស្តីពីការកលម្អ និងរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព នៅក្នុងតំបន់អគារអភិរក្សក្រុងបាត់ដំបង។

ក្នុងសេចក្តីជូនដំណឹងនោះ រដ្ឋបាលខេត្ត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ លោក លោកស្រី ដែលជាម្ចាស់លំនៅឋាន និងអាជីវកម្មទាំងអស់ មេត្តាជ្រាបថា ដើម្បីលើកកម្ពស់ សោភណ៍ភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងគុណតម្លៃនៃសំណង់អគារអភិរក្ស ក្នុងទីប្រជុំជនក្រុងបាត់ដំបង រដ្ឋបាលខេត្ត នឹងរៀបចំសណ្តាប់ធ្នាប់ ក្នុងតំបន់អគារអភិរក្ស ចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ (ពីចំណុចវត្តដំរីស ដល់ វត្តពិភិព្វារាម) និងលំនៅដ្ឋានជុំវិញផ្សារធំបាត់ដំបង (ផ្សារណាត់ដោយតម្រូវឱ្យម្ចាស់លំនៅឋាន និងអាជីវកម្ម ទាំងអស់ នៅក្នុងទីតាំងខាងលើនេះ ចូលរួមអនុវត្តតាមការកំណត់របស់រដ្ឋបាលខេត្ត ដូចខាងក្រោម៖

  • ត្រូវដកបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ចេញពីលើចិញ្ចើមផ្លូវ។
  • កាត់តម្រឹមសំយ៉ាបផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោគ្រប់ប្រភេទ ឱ្យសមស្របតាម បទប្បញ្ញត្តិ ស្តីពីការដាក់តាំងស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោតាមមុខផ្ទះក្នុងតំបន់អភិរក្ស។
  • មិនអនុញ្ញាតឱ្យអាជីវករ យកទំនិញគ្រប់ប្រភេទ ដាក់តាំងលក់លើចិញ្ចើមផ្លូវមុខផ្ទះ។

រដ្ឋបាលខេត្ត សង្ឃឹមជឿជាក់ថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ លំនៅឋាន និងអាជីវកម្មទាំងអស់ក្នុងទីតាំងខាងលើ នឹងចូលរួមសហការអនុវត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner