កងកម្លាំង នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល បានទទួល ម៉ាស់ក្រណាត់ និងជែល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី

ខេត្តកណ្តាល ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញចែកម៉ាស់ក្រណាត់ រូបសញ្ញាកងយោធពលខេមរភូមិន្ទ និងជែល ជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ។ ពិធីចែកជូនម៉ាស់ក្រណាត់ និងជែលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោក ។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានសម្តែងនូវការគោរពដឹងគុណ និង ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ គិតគូរអំពី ជីវភាពរស់នៅ សុខទុក្ខ និង សុខមាលភាព យោធិន នាយទាហាន នាយទាហានរង និង ពលទាហាន ជួរមុខទាំងអស់ គ្រប់កាលៈទេសៈ និង គ្រប់ពេលវេលា ។

ឯកឧត្តម មេបញ្ជាការ បានបន្តណែនាំឱ្យ នាយទាហាន នាយទាហានរង និង ពលទាហាន ទាំងអស់ ត្រូវតែអនុវត្តន៍ បទវិន័យទូទៅនៃកងយោធពលខេមភូមិន្ទ គោរពបទបញ្ជា ខិតខំអនុវត្តន៍គ្រប់ភារកិច្ច ការពារបូរណ៍ភាពទឹកដី និង ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងអនុវត្តន៍វិធាការ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានដាច់ខាត ៕ ដោយ ៖ ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner