Pol. គ.ជ.ប ចេញសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយ ភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams) ក្រោមប្រធានបទស្ដីពី៖

  • នីតិវិធីនៃការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងតវ៉ាទាក់ទងនឹងការដាក់ពាក្យ ចុះបញ្ជីបេក្ខជន។ –

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ គ.ជប វេលាម៉ោង ១០និង០០នាទីព្រឹក ក្រោមអធិបតីភាពឯកឧត្តម នុត សុខុម អនុប្រធាន គជប និង ជាប្រធានដឹកនាំកិច្ចប្រជុំ។

តំណាងភាគីពាក់ព័ន្ធដែលនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយ គ.ជ.ប សូម មេត្តាផ្តល់ឈ្មោះ តួនាទី អង្គភាព/ស្ថាប័ន លេខទូរស័ព្ទសាមីខ្លួនមកអគ្គលេខាធិការដ្ឋាន គ.ជប ត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner