រដ្ឋលេខាធិការប្រចាំ ក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការបក្សមូលដ្ឋាន នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគណបក្សក្រសួង ក្នុងនាម ឯកឧត្តមរដ្ឋមន្រ្តី វេង សា ខុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងបានអញ្ជើញជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មាធិការបក្សមូលដ្ឋាន អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
បន្ទាប់ពីការធ្វើរបាយការណ៏ដោយ ឯកឧត្តម ឯឧ តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សមាជិកគណៈកម្មាធិការគណបក្សក្រសួង និងជាប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ ក៏ដូចជា ទិសដៅការងារត្រូវអនុវត្តបន្តទាំងការងារគណបក្ស និង ការងាររបស់អង្គភាព ជាពិសេស ការងារគណបក្ស ដោយផ្តោតសំខាន់លើការគ្រប់គ្រងសមាជិក សមាជិកាបក្សចាស់ និងការ ត្រៀមបញ្ចូល សមាជិកបក្សថ្មីនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន រួមមក ឯកឧត្តម នុត ច័ន្ទសុខា បានមានប្រសាសន៍លើកឡើង ដោយបញ្ជាក់អំពីគោលបំណងនៃពិធីសំណេះសំណាល រួមមាន ៖
១-ស្តាប់របាយការណ៏ ស្តីពីសភាពការណ៏ការងារទូទៅរបស់អង្គភាព ជាពិសេស ការងារគណបក្សមូលដ្ឋានរបស់អគ្គនា យកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
២-ផ្សព្វផ្សាយសេចក្តីសម្រេចលេខ១២៥៤/១៥ ចុះថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៥ ស្តីពីការកែសម្រួលភារ កិច្ចសិទ្ធិអំណាច រចនាសម្ព័ន្ធចាត់តាំង និងរបៀបរបបធ្វើការរបស់គណៈកម្មាធិការត្រួតពិនិត្យគណបក្ស ក្រសួងស្ថាប័ន រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និង
៣- បង្ហាញឧ្យឃើញអំពីការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ចំពោះ គណៈកម្មាធិការគណបក្សមូលដ្ឋានក្រោមឧវាទក្រសួង ដើម្បីចូលរួមគាំទ្រ និងអនុវត្តនូវអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងនាសន្និបាតគណៈកម្មាធិការ កណ្តាលលើកទី៤១ អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានលើកឡើងផងដែរអំពី៖
១- ការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងកាថ្លែងអំណរគុណ ពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជាចំពោះ ប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបានបោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា។
២- អំពីសមិទ្ធិផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបាន នៅក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បើប្រៀប ធៀបកាលពីជាង២០ ឆ្នាំមុន ក្រោយការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ នាឆ្នាំ១៩៩៨ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបាននាំឧ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទី មោទនៈបំផុត។
៣- ចំណុចសំខាន់ៗ ដើម្បីការពារសមិទ្ធិផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបាន ក៏ដូចជា ចូលរួមអនុវត្តកម្មវិធីនយោ បាយរបស់គណបក្សប្រជាជន និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះ ទៅសម្រេចចក្ខុវិស័យ របស់រាជរដ្ឋាភិបាល គឺប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
៤- ផ្តាំផ្ញើរដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សូមយកចិត្តទុកដាក់ និងរៀបចំរចនាសម្ព័ន្ធបង្កើត គណៈកម្មា ធិការត្រួតពិនិត្យគណបក្ស សម្រាប់គណបក្សមូលដ្ឋាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និង
៥- ផ្តាំផ្ញើរដល់គណៈកម្មាធិការគណបក្សមូលដ្ឋាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សូមយកចិត្តទុក ដាក់អនុវត្តសម្រេចលេខ១២៥៤/១៥ ចុះថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៥ ជាពិសេស ត្រូវអនុវត្តឧ្យបានត្រឹមត្រូវនូវរបបរាយការណ៏តាម កាលកំណត់ជូនគណៈកម្មាធិការត្រួតពិនិត្យ។







