មន្ត្រីកាំកុងត្រូលខេត្ដមណ្ឌលគិរី ចុះផ្សព្វផ្សាយពីសុវត្ថិភាពចំនីអាហារ ជូនដល់អាជីវករ និងប្រជាពលរដ្ឋ នៅស្រុកកោះញែក

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី:  មន្ត្រីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ជ័យ សាមឿន អនុប្រធានសាខាកាំកុងត្រួលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងបានធ្វើតេស្តរកសារធាតុគីមី នៅក្នុងម្ហូបអាហារ នៅផ្សារកោះញែក ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ  នៅតាមដេប៉ូចែកចាយនានា ស្ថិតនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី  កាលព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោក ជ័យ សាមឿន បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនេះ ក្នុងគោលបំណងការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ដែលផ្ដោតទៅលើកទំនិញវេចខ្ចប់ស្រាប់ ម្ហូបអាហារ ជាពិសេស ទំនិញហួលការបរិច្ឆទប្រើប្រាស់ ទំនិញគ្មានសុវត្ថិភាព ឬលាយសារធាតុគីមីហាមឃាត់។ លោកបានបន្ថែមថា ការចុះត្រួតពិនិត្យទំនិញនេះ បានធ្វើតេសលើមុខបន្លែជាច្រើនមុខ និងចំនីអាហារ  ដើម្បីស្វែងរកសាធាតុគីមី ហាមឃាត់ ប៉ូរ៉ាក់ ជាលទ្ធផលពុំមានសាធាតុគីមីហាមឃាត់នោះទេ ហើយមន្ត្រីជំនាញ ក៏បានចុះពិនិត្យទំនិញនៅតាមដេប៉ូចែកចាយនានា ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភេសជ្ជៈហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៤ដប ដកហូតយកមករក្សាទុកនៅមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីធ្វើការដុតកម្ទេចចោលនាពេលក្រោយ។ 
លោក បានធ្វើការណែនាំបន្ថែម ដល់អាជីវករ ពាណិជ្ជករឲ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្ន ចំពោះទំនិញទាំងឡាយណាដែលមិនមានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា កំប៉ុងកំពិត ប៉ោង ច្រេះស៊ី ទំនិញដែលមានសារធាតុគីមីហាមឃាត់ និងត្រូវរៀបចំទំនិញលក់ដូរទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ និងបានបិទរូបភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានកាំងកុងត្រូល ជូនដល់អ្នកលក់ និងអ្នកប្រើប្រាស់ អោយបានយល់ដឹងពីរូបភាព ជាបឋមនូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់។
សូមបញ្ជាក់ថា មន្រ្តីកាំកុងត្រួលខេត្តមណ្ឌលគិរី តែងតែធ្វើការចុះអប់រំណែនាំដល់ប្រជាពលរដ្ឋ អាជីវករ និងសិស្សានុសិស្សជារៀងរាល់ខែ នៅតាមបណ្តាក្រុង/ស្រុកទាំង០៥ក្នុងខេត្ត ដើម្បីធ្វើយ៉ាងណា ការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ហើយអាជីវករ និងប្រជាពលរដ្ឋ ក៏មានការយល់ដឹងច្រើន ទាក់ទងនឹងការរៀបចំទុកដាក់ទំនិញឱ្យមានសណ្តាប់ធ្នាប់ និងមានអនាម័យ ជាពិសេស ទំនិញ ឫផលិតផលណាដែលខូចគុណភាព និងហួសកាលបរិច្ឆេទ គឺពួកគាត់យកទៅកម្ទេចចោលដោយខ្លួនឯង ចៀសវាងដាក់តាំងលក់ អាចបណ្តាលឱ្យគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតផងដែរ៕ ដោយ អ៊ូពលៈ

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner